6 ឯទេវតានៃព្រះយេហូវ៉ា ក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា
7 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ
8 ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក
9 ចូរមើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនឹងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ
10 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។