សាការី 4:2-8 KHOV

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

3 ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង

4 នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី

5 ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ

6 នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ

7 ឱ​ភ្នំ​ធំ​អើយ តើ​ឯង​ជា​អ្វី ឯង​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​នាំ​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សំរែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ

8 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា