សាការី 4:6-12 KHOV

6 នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ

7 ឱ​ភ្នំ​ធំ​អើយ តើ​ឯង​ជា​អ្វី ឯង​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​នាំ​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សំរែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ

8 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

9 ដៃ​នៃ​សូរ៉ូ‌បា‌បិល​បាន​ដាំ​ឫស​ព្រះ‌វិហារ​នេះ ហើយ​ដៃ​លោក​នឹង​ធ្វើ​បង្ហើយ​ផង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​អញ​មក​ឯ​ឯង

10 ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។

11 នោះ​ខ្ញុំ​ក៏​សួរ​ទេវតា​ថា ដើម​អូលីវ​ទាំង​២ ដែល​នៅ​ខាង​ស្តាំ ហើយ​ខាង​ឆ្វេង​នៃ​ជើង​ចង្កៀង នោះ​តើ​ជា​អ្វី

12 ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី