សាការី 6:1-6 KHOV

1 ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ម្តង​ទៀត ក្រឡេក​ទៅ​ឃើញ​មាន​រថ​៤​ចេញ​ពី​កណ្តាល​ភ្នំ​២​មក ឯ​ភ្នំ​ទាំង​២​នោះ​ជា​ភ្នំ​លង្ហិន

2 រថ​ទី​១​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រថ​ទី​២​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ

3 រថ​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រថ​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កំឡាំង​ខ្លាំង

4 ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ ទាំង​អស់​នេះ​តើ​ជា​អ្វី

5 នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

6 ឯ​រថ​ទឹម​សេះ​សម្បុរ​ខ្មៅ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង ហើយ​សេះ​ស​ក៏​ចេញ​តាម​ក្រោយ​ទៅ ឯ​សេះ​ពញ្លក់ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ត្បូង