សាការី 6:5-11 KHOV

5 នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

6 ឯ​រថ​ទឹម​សេះ​សម្បុរ​ខ្មៅ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង ហើយ​សេះ​ស​ក៏​ចេញ​តាម​ក្រោយ​ទៅ ឯ​សេះ​ពញ្លក់ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ត្បូង

7 រួច​សេះ​ដែល​មាន​កំឡាំង​ខ្លាំង​ក៏​ចេញ​ទៅ ហើយ​រក​ផ្លូវ​ឲ្យ​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ផែនដី លំដាប់​នោះ​ទេវតា​បង្គាប់​វា​ថា ចូរ​ទៅ​ចុះ ហើយ​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ដូច្នេះ វា​ក៏​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ទៅ

8 នោះ​ទេវតា​ស្រែក​មក​ខ្ញុំ​ថា មើល សេះ​ដែល​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រំងាប់​ចិត្ត​អញ​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ។

9 រួច​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

10 ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ

11 អើ ត្រូវ​ឲ្យ​ទទួល​យក​ប្រាក់ និង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សំដេច​សង្ឃ