7 រួចសេះដែលមានកំឡាំងខ្លាំងក៏ចេញទៅ ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី លំដាប់នោះទេវតាបង្គាប់វាថា ចូរទៅចុះ ហើយដើរចុះឡើងនៅផែនដីដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ
8 នោះទេវតាស្រែកមកខ្ញុំថា មើល សេះដែលចេញទៅឯស្រុកនៅទិសខាងជើង បានរំងាប់ចិត្តអញចំពោះស្រុកខាងជើងនោះហើយ។
9 រួចមក ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
10 ចូររៃយកពីពួកអ្នកដែលបានជាប់ជាឈ្លើយ គឺត្រូវរៃយក ពីហេលដាយ ពីថូប៊ីយ៉ា ហើយពីយេដាយ៉ា រួចនៅថ្ងៃដដែលនោះ ឲ្យចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា ជាកន្លែងដែលគេទើបនឹងមកពីក្រុងបាប៊ីឡូនចូលទៅអាស្រ័យនៅនោះ
11 អើ ត្រូវឲ្យទទួលយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកដ៏ជាសំដេចសង្ឃ
12 ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង
13 គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា