សាការី 7:1-6 KHOV

1 លុះ​ដល់​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ដារី‌យុស នៅ​ថ្ងៃ​៤​ខែ​ទី​៩ គឺ​ជា​ខែ​មិគសិរ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សាការី

2 គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួក​របស់​គេ​មក​ទូល​អង្វរ​ចំពោះ​ព្រះ‌យេហូវ៉ា

3 ហើយ​នឹង​សួរ​ដល់​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​ដល់​ពួក​ហោរា​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យំ​នៅ​ខែ​ស្រាពណ៍ ទាំង​ញែក​ខ្លួន​ចេញ ដូច​ជា​បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​ហើយ​ឬ

4 នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា

5 ចូរ​ប្រាប់​ដល់​បណ្តា‌ជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ និង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី

6 ហើយ​កាល​ណា​ឯង​រាល់​គ្នា​ស៊ី ឬ​កាល​ណា​ផឹក នោះ​តើ​មិន​មែន​ស៊ី និង​ផឹក ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ