10 កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ
11 ប៉ុន្តែគេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ
12 អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ និងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្ដីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក
13 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ដូច្នេះ ទ្រង់បានស្រែកទៅ តែគេមិនព្រមស្តាប់យ៉ាងណា គេក៏នឹងស្រែកដែរ តែអញមិនព្រមស្តាប់ដូចគ្នា
14 គឺអញនឹងកំចាត់កំចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។