1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ក៏មកដល់ខ្ញុំថា
2 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន អញមានសេចក្ដីប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ
4 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ និងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ