សាការី 8:5-11 KHOV

5 អស់​ទាំង​ផ្លូវ​ទី​ក្រុង​នឹង​បាន​ពេញ​ដោយ​កូន​ប្រុស​ស្រី ដែល​កំពុង​តែ​លេង​ក្នុង​ផ្លូវ

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ជា​ទី​ប្លែក​ភ្នែក​ដល់​សំណល់​ជន‌ជាតិ​នេះ នោះ​តើ​ត្រូវ​បាន​ជា​ទី​ប្លែក​ភ្នែក​ដល់​អញ​ដែរ​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

7 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត ហើយ​ពី​ស្រុក​ខាង​លិច​ដែរ

8 អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង

10 ដ្បិត​កាល​មុន​គ្រា​នោះ​គ្មាន​ថ្លៃ​ឈ្នួល​ដល់​មនុស្ស ឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស ដែល​ចេញ ឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន

11 តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​មិន​ប្រព្រឹត្ត​នឹង​សំណល់​ជន‌ជាតិ​នេះ ដូច​កាល​ជាន់​មុន​ទៀត​ទេ