1 នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ
2 ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុស និងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ
3 ក្រុងទីរ៉ុសបានធ្វើទីមាំមួនសំរាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ
4 តែមើល ព្រះអម្ចាស់ ទ្រង់នឹងទំលាក់គេចេញ ព្រមទាំងវាយកំឡាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង