13 ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯង បានដូចជាដាវរបស់មនុស្សខ្លាំងពូកែ
14 គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង
15 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទ ដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា
16 នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់
17 ដ្បិតសេចក្ដីចំរើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលំអរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំឡោះៗចំរើនកំឡាំងឡើង ហើយទឹកទំពាំងបាយជូរឲ្យពួកក្រមុំៗបានចំរើនដូចគ្នា។