សេផានា 1:15-18 KHOV

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

16 ជា​ថ្ងៃ​ឮ​សូរ​ត្រែ និង​សំរែក​ដ៏​ពន្លឹក ទាស់​នឹង​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ ហើយ​ទាស់​នឹង​កំផែង​យ៉ាង​ខ្ពស់

17 អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក​ឲ្យ​គេ​បាន​ដើរ​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ឈាម​គេ​នឹង​ត្រូវ​ចាក់​ចេញ​ដូច​ជា​ធូលី ហើយ​សាច់​របស់​គេ ដូច​ជា​លាមក

18 ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។