សេផានា 1:5-11 KHOV

5 នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា និង​ដល់​ព្រះ‌ម៉ូឡុក​ផង

6 ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។

7 ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ

8 នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅ‌ហ្វាយ និង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង

9 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត និង​សេចក្ដី​ឆ‌បោក

10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន

11 ម្នាល ពួក​អ្នក​នៅ​ម៉ាក‌ថេស​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ពួក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ