សេផានា 1:8-14 KHOV

8 នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅ‌ហ្វាយ និង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង

9 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត និង​សេចក្ដី​ឆ‌បោក

10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន

11 ម្នាល ពួក​អ្នក​នៅ​ម៉ាក‌ថេស​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ពួក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ

12 នៅ​គ្រា​នោះ អញ​នឹង​ឆែក‌ឆេរ​ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង

13 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ អើ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​អ្វី​ពី​នោះ​ឡើយ។

14 ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ គឺ​ឮ​សូរ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ហើយ វេលា​នោះ ពួក​មនុស្ស​ខ្លាំង​ពូកែ នឹង​ស្រែក​ឡើង​យ៉ាង​ជូរ‌ចត់