11 ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។
12 ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់អញដែរ
13 ទ្រង់នឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើងដែរ គឺនឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចជាទីរហោស្ថាន
14 អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្តាលនោះ ព្រមទាំងសត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ និងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងវាយំត្រង់អស់ទាំងបង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំងត្រូវគាស់បើកទាំងអស់
15 នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាទីសំរាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាហ្ន៎ អស់អ្នកណាដែលដើរតាមទីនោះ នឹងធ្វើស៊ីសស៊ូសឲ្យ ហើយរាដៃ។