7 ស្រុកនោះនឹងបានសំរាប់សំណល់នៃពួកវង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះនៅក្នុងអាសកាឡូន ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃគេទ្រង់នឹងប្រោសគេ ហើយនាំពួកគេដែលជាប់ជាឈ្លើយមកវិញ។
8 អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង
9 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក
10 នេះជាសេចក្ដីដែលនឹងកើតមានដល់គេ ដោយព្រោះសេចក្ដីអំនួតរបស់គេ ពីព្រោះគេបានត្មះតិះដៀល ហើយដំកើងខ្លួន ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
11 ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។
12 ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់អញដែរ
13 ទ្រង់នឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើងដែរ គឺនឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចជាទីរហោស្ថាន