1 វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ
2 វាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ
3 ពួកចៅហ្វាយនៅកណ្តាលវា សុទ្ធតែជាសិង្ហកំពុងគ្រហឹម ពួកចៅក្រមរបស់វាជាឆ្កែព្រៃដែលចេញមកនៅពេលល្ងាច ហើយមិនទុកអ្វីដល់ព្រឹកឡើយ
4 ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ គេបានក្បត់ចំពោះក្រឹត្យវិន័យ
5 តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ