អេម៉ុស 1:1-4 KHOV

1 នេះ​ជា​ពាក្យ​របស់​អេម៉ុស ជា​ម្នាក់​ក្នុង​ពួក​គង្វាល​នៅ​ត្កូអា គឺ​ជា​សេចក្តី​ដែល​គាត់​បាន​ឃើញ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល​នៅ​ក្នុង​រាជ្យ​នៃ​អូសៀស ជា​ស្តេច​យូដា ហើយ​ក្នុង​រាជ្យ​នៃ​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស ស្តេច​អ៊ីស្រា‌អែល​គឺ​២​ឆ្នាំ​មុន​កក្រើក​ដី។

2 គាត់​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម​មក នោះ​ទី​វាល​ស្មៅ​របស់​ពួក​អ្នក​គង្វាល​នឹង​សៅ‌សោក ហើយ​កំពូល​ភ្នំ​កើមែល​នឹង​ហែង​ទៅ។

3 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក

4 អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ហាសែល ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ