3 អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសំឡាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
4 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកអយ្យកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
5 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ។
6 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិតឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សំរាប់
7 សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប ឯទាំងកូន និងឪពុកក៏ចូលទៅឯស្រីក្រមុំតែ១ ជាការដែលបង្អាប់ដល់នាមបរិសុទ្ធរបស់អញ
8 គេក្រាលសំលៀកបំពាក់ ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងវិហាររបស់ព្រះនៃគេ នោះគេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យលក់ហើយដែរ។
9 ប៉ុន្តែអញៗបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកំពស់ដូចដើមតាត្រៅ ហើយមានកំឡាំង ដូចដើមម៉ៃសាក់ចេញពីមុខឯងទៅ គឺអញបានបំផ្លាញទាំងផលគេខាងលើ និងឫសគេនៅខាងក្រោមផង