អេម៉ុស 3:12-15 KHOV

12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​គង្វាល​ដោះ​ជើង​២ និង​ត្រចៀក​១​កំណាត់ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​អង្គុយ​នៅ​ទី​កៀន​ដំណេក ហើយ​លើ​ខ្នើយ​កំណល់​ធ្វើ​ពី​សូត្រ នៅ​ក្នុង​ក្រុង​សាម៉ារី នឹង​បាន​ដោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ។

13 ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្តាប់​ចុះ ហើយ​ធ្វើ​បន្ទាល់​ទាស់​នឹង​ពួក​វង្ស​យ៉ាកុប

14 ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​ទំលាក់​អំពើ​រំលង​របស់​អ៊ីស្រា‌អែល​ទៅ​លើ​គេ​វិញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​អាសនា​នៃ​បេត-អែល​ទាំង​ប៉ុន្មាន​ដែរ ស្នែង​អាសនា​ទាំង​នោះ​នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី

15 អញ​នឹង​វាយ​បំផ្លាញ​អស់​ទាំង​ផ្ទះ​សំរាប់​រដូវ​រងា និង​ផ្ទះ​សំរាប់​រដូវ​ក្តៅ​ផង ឯ​ដំណាក់​ភ្លុក​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ធំៗ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​សូន្យ​បាត់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។