អេម៉ុស 3:5-11 KHOV

5 នៅ​កន្លែង​ដែល​ឥត​មាន​ដាក់​ខ្សែ‌រូត នោះ​សត្វ​ហើរ​អាច​នឹង​ធ្លាក់​ទៅ​ជាប់​ក្នុង​អន្ទាក់​បាន​ឬ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដី ឥត​មាន​ជាប់​អ្វី​ឬ​ទេ

6 តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តា‌ជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ

7 ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់‌កំបាំង​របស់​ទ្រង់​ផង

8 រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។

9 ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ និង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ

10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្តី​ច្រឡោត និង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ

11 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នឹង​មាន​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ស្រុក វា​នឹង​នាំ​ឲ្យ​កំឡាំង​ឯង​អន់​ថយ​ចុះ នោះ​អស់​ទាំង​ដំណាក់​របស់​ឯង​នឹង​ត្រូវ​រឹប​ជាន់​វិញ