1 ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ ឯងរាល់គ្នាដែលនៅលើភ្នំសាម៉ារី កំពុងសង្កត់សង្កិនពួកក្រីក្រ ហើយជាន់ឈ្លីពួកកំសត់ទុគ៌ត ឯងនិយាយដល់ចៅហ្វាយរបស់ខ្លួនថា ចូរនាំយកមកឲ្យយើងបានផឹកជាមួយគ្នា
2 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានស្បថដោយសេចក្តីបរិសុទ្ធរបស់ទ្រង់ថា ចាំមើលចុះ នឹងមានគ្រាមកលើឯងរាល់គ្នា ជាគ្រាដែលគេនឹងដឹកអូសនាំឯងរាល់គ្នាចេញទៅ ដោយសារទំពក់ និងសំណល់នៃឯងរាល់គ្នាដោយសន្ទូច
3 នោះឯងរាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់ ត្រង់ទៅខាងមុខរៀងខ្លួន ហើយឯងរាល់គ្នានឹងត្រូវបោះទៅក្នុងបន្ទាយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
4 ឱពួកកូនចៅអ៊ីស្រាអែល ចូរមកឯបេត-អែលហើយប្រព្រឹត្តអំពើរំលងចុះ ក៏មកឯគីលកាលដែរ ហើយចំរើនអំពើរំលងជាច្រើនឡើង ចូរនាំយកយញ្ញបូជារបស់ឯងមករាល់តែព្រឹក ហើយដង្វាយ១ភាគក្នុង១០របស់ឯងរាល់តែ៣ថ្ងៃ
5 ត្រូវឲ្យបូជាថ្វាយនំបុ័ង ដែលមានដំបែរទុកជាដង្វាយអរព្រះគុណ ហើយប្រកាសប្រាប់យ៉ាងច្បាស់ឲ្យបានថ្វាយដង្វាយស្ម័គ្រពីចិត្ត ដ្បិតឯងរាល់គ្នាគាប់ចិត្តយ៉ាងនោះហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ព្រះយេហូវ៉ា។