អេម៉ុស 5:1-5 KHOV

1 ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​អញ​តាំង​ឡើង​នេះ ទុក​សំរាប់​ជា​ពាក្យ​ទំនួញ​ពី​ឯង​រាល់​គ្នា​ចុះ

2 នាង​ព្រហ្មចារី គឺ​នគរ​អ៊ីស្រា‌អែល បាន​ដួល​ចុះ​ហើយ នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ នាង​ដេក​ត្រមោច​នៅ​លើ​ដី​ខ្លួន គ្មាន​អ្នក​ណា​នឹង​លើក​ឡើង​វិញ​សោះ

3 ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទេ។

4 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ

5 កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ