អេម៉ុស 5:10-16 KHOV

10 គេ​រមែង​ស្អប់​អ្នក ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​ក៏​តែង​តែ​ខ្ពើម​អ្នក ដែល​ពោល​សេចក្តី​ទៀង​ទ្រង់​ផង

11 ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ

12 ដ្បិត​អញ​ដឹង​ហើយ​ថា អំពើ​រំលង​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​ក៏​មាន​ទំងន់​ពេក​ផង គឺ​ឯង​រាល់​គ្នា​ហើយ ជា​ពួក​អ្នក​ដែល​បៀត‌បៀន​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សំរេច​តាម​អំណាច​ច្បាប់

13 ហេតុ​នោះ មនុស្ស​ដែល​មាន​គំនិត​វាង‌វៃ នឹង​ស្ងៀម​នៅ ក្នុង​គ្រា​យ៉ាង​នេះ ដ្បិត​ជា​គ្រា​អាក្រក់​ហើយ។

14 ចូរ​ស្វែង​រក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ យ៉ាង​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​ជា​ពិត​ដូច​ឯង​ធ្លាប់​ថា​ហើយ

15 ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។

16 ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចំការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ ឲ្យ​មក​ទ្រហោ​យំ