15 ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្តីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។
16 ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងផ្លូវធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងថា វរហើយ វរហើយ គេនឹងហៅពួកអ្នកស្រែចំការឲ្យមកសោយសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញ ឲ្យមកទ្រហោយំ
17 នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
18 វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ
19 ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក
20 ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។
21 អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ