19 ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក
20 ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។
21 អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ
22 អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជា និងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ
23 ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ
24 តែត្រូវឲ្យមានសេចក្តីយុត្តិធម៌ហូរដូចេជាទឹក ហើយសេចក្តីសុចរិតដូចជាទន្លេធំវិញ។
25 ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា និងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ