22 អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជា និងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ
23 ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ
24 តែត្រូវឲ្យមានសេចក្តីយុត្តិធម៌ហូរដូចេជាទឹក ហើយសេចក្តីសុចរិតដូចជាទន្លេធំវិញ។
25 ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា និងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ
26 អើឯងរាល់គ្នាបានលីសែងបារាំនៃម៉ូឡុក ជាព្រះរបស់ឯង និងគីឃុន ជារូបព្រះរបស់ឯង ព្រមទាំងផ្កាយរបស់ព្រះដែលឯងរាល់គ្នាបានធ្វើសំរាប់ខ្លួនវិញ
27 ដូច្នេះ ព្រះយេហូវ៉ាដែលទ្រង់ព្រះនាមជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នាត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស។