អេម៉ុស 5:24-27 KHOV

24 តែ​ត្រូវ​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​ហូរ​ដូចេ​ជា​ទឹក ហើយ​សេចក្តី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។

25 ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯ​យញ្ញ‌បូជា និង​ដង្វាយ​ម្សៅ ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ​នោះ តើ​បាន​ថ្វាយ​ដល់​អញ​ពិត​ឬ

26 អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង និង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន​វិញ

27 ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។