អេម៉ុស 6:1-6 KHOV

1 វេទនា​ដល់​ពួក​អ្នក ដែល​នៅ​ជា​ឥត​កង្វល់ ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ដែល​នៅ ដោយ​សុខ‌សាន្ត​លើ​ភ្នំ​សាម៉ារី​ផង គឺ​ជា​ពួក​ប្រធាន​ក្នុង​ពួក​អ្នក​មុខ​នៃ​អស់​ទាំង​សាសន៍ ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​មក​ដល់​គេ

2 ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ

3 ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្តី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ

4 ក៏​ដេក​លើ​គ្រែ​ភ្លុក ហើយ​មិន​ពត់​ខ្លួន​នៅ​លើ​ដំណេក ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ និង​កូន​គោ​ដែល​បង្ខាំង​ទុក

5 ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ

6 ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។