អេម៉ុស 6:2-8 KHOV

2 ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ

3 ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្តី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ

4 ក៏​ដេក​លើ​គ្រែ​ភ្លុក ហើយ​មិន​ពត់​ខ្លួន​នៅ​លើ​ដំណេក ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ និង​កូន​គោ​ដែល​បង្ខាំង​ទុក

5 ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ

6 ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។

7 ដូច្នេះ ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​ជា​ឈ្លើយ មុន​ដំបូង នោះ​ការ​លេង​សប្បាយ​របស់​ពួក​អ្នក ដែល​មិន​ពត់​ខ្លួន នឹង​សូន្យ​បាត់​ទៅ

8 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្តី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង​នឹង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង