8 ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់បានស្បថដោយអង្គទ្រង់ថា អញខ្ពើមសេចក្តីមានះរបស់យ៉ាកុប ក៏ស្អប់ដំណាក់ទាំងប៉ុន្មានរបស់គេដែរ ដូច្នេះ អញនឹងប្រគល់ទាំងទីក្រុងនឹងរបស់ទាំងអស់ ដែលនៅក្នុងទីនេះទៅផង
9 គ្រានោះបើសិនជាមានមនុស្ស១០នាក់សល់នៅក្នុងផ្ទះ១ គេនឹងត្រូវស្លាប់ទាំងអស់ទៅ
10 ហើយកាលណាញាតិសន្តានជិតដិត ដែលគេបានដំរូវឲ្យដុតខ្មោចបានលើកសពគេ នាំចេញឲ្យផុតពីផ្ទះទៅ រួចសួរដល់អ្នកណាដែលនៅខាងក្នុងថា តើមានសល់នៅទៀតជាមួយនឹងឯងឬទេ អ្នកនោះនឹងឆ្លើយថា ឥតមានទេ នោះគេនឹងហាមថា កុំមាត់ឡើយ ដ្បិតយើងគ្មានច្បាប់នឹងចេញព្រះនាមនៃព្រះយេហូវ៉ាទេ
11 ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។
12 ម្នាល ឯងរាល់គ្នា ដែលរីករាយ ក្នុងសេចក្តីសោះសូន្យ ឯងថា យើងបានអំណាចឡើង ដោយសារកំឡាំងរបស់ខ្លួនយើងទេតើ
13 ចុះសេះនឹងបោលនៅលើថ្មដែរឬ តើមនុស្សនឹងភ្ជួរនៅទីនោះដោយគោឬ បានជាឯងរាល់គ្នាបានបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ឲ្យទៅជាពិស ហើយឲ្យផលនៃសេចក្តីសុចរិត បានប្រែត្រឡប់ជាស្លែងវិញដូច្នេះ
14 ដ្បិតមើល ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែល អញនឹងញ៉ាំងសាសន៍១ឲ្យមកទាស់នឹងឯង គេនឹងធ្វើទុក្ខឯងរាល់គ្នាចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៅស្រុកវាល។