អេម៉ុស 6:9-14 KHOV

9 គ្រា​នោះ​បើ​សិន​ជា​មាន​មនុស្ស​១០​នាក់​សល់​នៅ​ក្នុង​ផ្ទះ​១ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ទៅ

10 ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​ដំរូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ

11 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​ចេញ​បង្គាប់​វេលា​ណា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​វាយ​ឲ្យ​ប្រេះ‌ឆា ហើយ​ផ្ទះ​តូច​ផង ឲ្យ​ត្រូវ​បែក​បាក់។

12 ម្នាល ឯង​រាល់​គ្នា ដែល​រីក‌រាយ ក្នុង​សេចក្តី​សោះ​សូន្យ ឯង​ថា យើង​បាន​អំណាច​ឡើង ដោយ‌សារ​កំឡាំង​របស់​ខ្លួន​យើង​ទេ​តើ

13 ចុះ​សេះ​នឹង​បោល​នៅ​លើ​ថ្ម​ដែរ​ឬ តើ​មនុស្ស​នឹង​ភ្ជួរ​នៅ​ទី​នោះ​ដោយ​គោ​ឬ បាន​ជា​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​សេចក្តី​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ពិស ហើយ​ឲ្យ​ផល​នៃ​សេចក្តី​សុចរិត បាន​ប្រែ​ត្រឡប់​ជា​ស្លែង​វិញ​ដូច្នេះ

14 ដ្បិត​មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល អញ​នឹង​ញ៉ាំង​សាសន៍១​ឲ្យ​មក​ទាស់​នឹង​ឯង គេ​នឹង​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៅ​ស្រុក​វាល។