1 គឺការយ៉ាងនោះ ដែលព្រះអម្ចាស់យេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលា ដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ
2 រួចកាលកណ្តូបទាំងនោះបានស៊ីស្មៅ នៅក្នុងស្រុកអស់ទៅ នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់អត់ទោស ធ្វើដូចម្តេចឲ្យពួកយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
3 ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះមិនត្រូវធ្វើឡើយ។
4 ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង