11 ដ្បិតវានិយាយដូច្នេះថា យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន
12 រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ
13 កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេច ហើយជាដំណាក់ហ្លួងផង។
14 នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ
15 តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ
16 ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ ក៏កុំបញ្ចេញពាក្យណាទាស់នឹងពួកវង្សអ៊ីសាកដែរ
17 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។