អេម៉ុស 7:2-8 KHOV

2 រួច​កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ នៅ​ក្នុង​ស្រុក​អស់​ទៅ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​អត់​ទោស ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ

3 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។

4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ការ​យ៉ាង​នេះ​ទៀត​ដល់​ខ្ញុំ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​ផ្ចាញ់‌ផ្ចាល​ដោយ​ភ្លើង នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជំរៅ​ដ៏​ធំ ក៏​បំរុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង

5 ខណៈ​នោះ ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ទ្រង់​ឈប់ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ

6 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​ក៏​មិន​ត្រូវ​ធ្វើ​ដែរ។

7 រួច​ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ឈរ​លើ​កំផែង ដែល​ធ្វើ​ដំរង់​ដោយ​កូន​តឹង ទ្រង់​ក៏​កាន់​ខ្សែ​កូន​តឹង​១​នៅ​ព្រះ‌ហស្ត​ដែរ

8 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ