6 ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះក៏មិនត្រូវធ្វើដែរ។
7 រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ
8 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានព្រះបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ
9 អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។
10 នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ
11 ដ្បិតវានិយាយដូច្នេះថា យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន
12 រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ