អែសរ៉ា 1:3-9 KHOV

3 ដូច្នេះ នៅ​ក្នុង​បណ្តា‌ជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នោះ

4 ឯ​អស់​អ្នក​ដែល​សល់​នៅ​ពី​សាសន៍​នេះ ទោះ​បើ​នៅ​កន្លែង​ណា​ក៏​ដោយ នោះ​ត្រូវ​ឲ្យ​ពួក​មនុស្ស​នៅ​ទី​នោះ​ជួយ​ដល់​គេ ជា​ប្រាក់ ជា​មាស ជា​របស់​មាន​ដំឡៃ ព្រម​ទាំង​សត្វ ក្រៅ​ពី​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង។

5 ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន ហើយ​ពួក​សង្ឃ និង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀប‌ចំ​ឡើង

6 ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស និង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ និង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត

7 ឯ​ស្តេច​ស៊ីរូស ទ្រង់​ក៏​បញ្ចេញ​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូ‌ក្នេសា​បាន​នាំ​យក​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​ទុក​នៅ​កន្លែង​សំរាប់​ព្រះ​នៃ​ទ្រង់ ក្នុង​ព្រះ‌រាជ‌ដំណាក់

8 គឺ​ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​បាន​បង្គាប់​ឲ្យ​មីត្រា‌ដាត ជា​មេ​ព្រះ​ឃ្លាំង យក​គ្រឿង​ទាំង​នោះ​ចេញ​មក​រាប់​ប្រគល់​ដល់​សេស‌បាសារ ជា​ចៅ‌ហ្វាយ​នៃ​ពួក​យូដា

9 ឯ​ចំនួន​នៃ​របស់​ទាំង​នោះ គឺ​ជា​ថាស​មាស​៣០ ថាស​ប្រាក់​១​ពាន់ កាំបិត​២៩