7 ឯស្តេចស៊ីរូស ទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡិម មកដាក់ទុកនៅកន្លែងសំរាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
8 គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា
9 ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩
10 ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់
11 រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយ ត្រឡប់ពីក្រុងបាប៊ីឡូនឡើងមកឯក្រុងយេរូសាឡិមវិញ។