អែសរ៉ា 10:17-23 KHOV

17 លុះ​ដល់​ថ្ងៃ​១​ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។

18 រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសា‌ដាក និង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលា‌ស៊ើរ យ៉ារីប និង​កេដាលា

19 អ្នក​ទាំង​នោះ​ក៏​សន្យា​យ៉ាង​មុត‌មាំ​នឹង​លែង​ប្រពន្ធ​ចេញ ហើយ​ដោយ​ព្រោះ​មាន​ទោស បាន​ជា​គេ​ថ្វាយ​ចៀម​ឈ្មោល​១​សំរាប់​លោះ​ទោស​ខ្លួន

20 ក្នុង​ពួក​កូន​ចៅ​អ៊ីមមើរ នោះ​មាន​ហាណានី និង​សេបាឌា

21 ក្នុង​ពួក​កូន​ចៅ​ហារីម មាន​ម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ី‌អែល និង​អ៊ូស៊ីយ៉ា

22 ក្នុង​ពួក​កូន​ចៅ​របស់​ប៉ាស‌ហ៊ើរ នោះ​មាន​អេលី‌យ៉ូ‌ន៉ាយ ម្អាសេយ៉ា អ៊ីស‌ម៉ា‌អែល នេថា‌នេល យ៉ូសា‌បាឌ និង​អេលាសា។

23 ខាង​ពួក​លេវី នោះ​មាន​យ៉ូសា‌បាឌ និង​ស៊ីម៉ាយ កេឡាយ៉ា (អ្នក​នោះ​គឺ​ជា​កេលីថា) ពេថា‌ហ៊ីយ៉ា យូដា ហើយ​អេលា‌ស៊ើរ។