18 រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា
19 អ្នកទាំងនោះក៏សន្យាយ៉ាងមុតមាំនឹងលែងប្រពន្ធចេញ ហើយដោយព្រោះមានទោស បានជាគេថ្វាយចៀមឈ្មោល១សំរាប់លោះទោសខ្លួន
20 ក្នុងពួកកូនចៅអ៊ីមមើរ នោះមានហាណានី និងសេបាឌា
21 ក្នុងពួកកូនចៅហារីម មានម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល និងអ៊ូស៊ីយ៉ា
22 ក្នុងពួកកូនចៅរបស់ប៉ាសហ៊ើរ នោះមានអេលីយ៉ូន៉ាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសា។
23 ខាងពួកលេវី នោះមានយ៉ូសាបាឌ និងស៊ីម៉ាយ កេឡាយ៉ា (អ្នកនោះគឺជាកេលីថា) ពេថាហ៊ីយ៉ា យូដា ហើយអេលាស៊ើរ។
24 ខាងពួកចំរៀង មានអេលីយ៉ាស៊ីប ហើយខាងពួកឆ្មាំទ្វារ មានសាលូម ថេលែម និងអ៊ូរី។