អែសរ៉ា 2:1-6 KHOV

1 រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន

2 គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រា‌អែល​ដូច្នេះ

3 គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់

4 ពួក​សេផាធា មាន​៣៧២​នាក់

5 ពួក​អើរ៉ាស មាន​៧៧៥​នាក់

6 ពួក​ផាហាត-ម៉ូអាប់​ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១២​នាក់