55 រីឯពួកកូនចៅរបស់ពួកមហាតលិកនៃសាឡូម៉ូន គឺកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា
56 កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល
57 កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
58 ឯពួកនេធីនិម និងពួកកូនចៅរបស់ពួកមហាតលិកនៃស្តេចសាឡូម៉ូន រួមទាំងអស់មានចំនួនជា៣៩២នាក់។
59 ឯពួកអ្នកទាំងប៉ុន្មាន ដែលបានចេញពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន និងក្រុងអ៊ីមមើរឡើងទៅ តែពុំអាចនឹងប្រាប់ពីជំនួរវង្ស ឬពីពូជពង្សរបស់ខ្លួន ឲ្យដឹងជាពូជអ៊ីស្រាអែលឬមិនមែនបានទេ
60 នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា រួមទាំងអស់ មាន៦៥២នាក់
61 ហើយខាងកូនចៅពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ ជាអ្នកដែលយកកូនស្រីបារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ