អែសរ៉ា 2:60-66 KHOV

60 នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា រួម​ទាំង​អស់ មាន​៦៥២​នាក់

61 ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ

62 ពួក​អ្នក​ទាំង​នោះ​បាន​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ តែ​រក​មិន​ឃើញ​សោះ​ឡើយ ដូច្នេះ គេ​ត្រូវ​រាប់​ទុក​ដូច​ជា​មាន​សៅ‌ហ្មង​ហើយ ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ​ទៅ

63 ហើយ​លោក​ចៅ‌ហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

64 រីឯ​ពួក​ជំនុំ​ទាំង​អស់ រួម​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

65 ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ

66 ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥