61 ហើយខាងកូនចៅពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ ជាអ្នកដែលយកកូនស្រីបារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
62 ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ
63 ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
64 រីឯពួកជំនុំទាំងអស់ រួមគ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
65 ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ
66 ឯសេះរបស់គេ មាន៧៣៦ លាកាត់មាន២៤៥
67 សត្វអូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។