អែសរ៉ា 2:66-70 KHOV

66 ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

67 សត្វ​អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

68 ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ

69 គឺ​គេ​ថ្វាយ មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ និង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន

70 ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។