67 សត្វអូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
68 ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ
69 គឺគេថ្វាយ មាស៦ម៉ឺន១ពាន់ដារីក ប្រាក់៥ពាន់ម៉ានេ និងសំលៀកបំពាក់ពួកសង្ឃ១០០សំរាប់ ដាក់ក្នុងឃ្លាំងសំរាប់ការនោះ តាមកំឡាំងរៀងខ្លួន
70 ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកជនខ្លះ ពួកចំរៀង ពួកឆ្មាំទ្វារ និងពួកនេធីនិម ក៏បាននៅក្នុងទីក្រុងខ្លួន ហើយពួកអ៊ីស្រាអែលទាំងអស់បាននៅក្នុងទីក្រុងរបស់ខ្លួនដែរ។