19 យើងក៏បានបង្គាប់ឲ្យគេពិនិត្យរក នោះឃើញថា កាលពីចាស់បូរាណ ទីក្រុងនោះបានលើកគ្នាឡើង ទាស់នឹងពួកស្តេចក៏បង្កើតការបះបោរនឹងការកម្បត់មែន
20 ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន និងពន្ធគយថ្វាយស្តេចទាំងនោះដែរ
21 ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត
22 ហើយត្រូវប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ និងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
23 កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំង និងអំណាច។
24 ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡិមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។