អែសរ៉ា 4:5-11 KHOV

5 គេ​ជួល​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​ជួយ​គំនិត ដើម្បី​នឹង​បង្អាក់​ការ​ដែល​ផ្តើម​ធ្វើ​នោះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ស៊ីរូស ជា​ស្តេច​ពើស៊ី ដរាប​ដល់​ដារី‌យុស បាន​គ្រង‌រាជ្យ​ឡើង​នៅ​ស្រុក​ពើស៊ី

6 លុះ​ដល់​រាជ្យ​អ័ហា‌ស៊ូរុស កាល​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​គេ​ធ្វើ​សំបុត្រ ផ្ញើ​ទៅ​ថ្វាយ ពោល​ទោស​ពី​ពួក​អ្នក​ស្រុក​យូដា ហើយ​នឹង​ពួក​នៅ​ក្រុង​យេរូ‌សាឡិម។

7 រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល និង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្តី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម

8 គឺ​ចាង‌ហ្វាង​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ គេ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ស្តេច​អើថា‌ស៊ើក‌សេស​ពោល​ទោស​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា

9 រេហ៊ូម ជា​ចាង‌ហ្វាង និង​ស៊ីម‌សាយ​ជា​ស្មៀន ហើយ​ពួក​យើង​ខ្ញុំ​ឯ​ទៀត គឺ​ជា​ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស អើកាវេ ពួក​បាប៊ី‌ឡូន ពួក​ស៊ូសាន ពួក​ដេហាវេ និង​ពួក​អេឡាំ

10 ព្រម​ទាំង​សាសន៍​ឯ​ទៀត ដែល​អ័ស្នា‌ផារ ដ៏​ជា​ធំ​ឧត្តុង្គ‌ឧត្តម លោក​បាន​នាំ​មក ឲ្យ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន និង​ក្នុង​ស្រុក​ឯ​ទៀត​នៅ​ខាង​នាយ​ទន្លេ​នេះ។ល។

11 នេះ​ជា​សំណៅ​ពី​សំបុត្រ​ដែល​បាន​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច គឺ​ថា យើង​ខ្ញុំ ជា​ពួក​អ្នក​នៅ​ខាង​នាយ​ទន្លេ៘