8 គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា
9 រេហ៊ូម ជាចាងហ្វាង និងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស អើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
10 ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។
11 នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘
12 យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត
13 ដូច្នេះ សូមព្រះករុណាទ្រង់ជ្រាបថា បើទីក្រុងនេះបានសង់ឡើងស្រេចហើយ កំផែងក៏បានលើកឡើងផង នោះគេនឹងលែងបង់សួយអាករ ពន្ធខ្លួន និងពន្ធគយទៅ ហើយដល់ទីបំផុត និងបង្កើតខូចខាតដល់ពួកស្តេចផង
14 ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនដោយព្រះគុណទ្រង់ ហើយមិនគប្បីឲ្យយើងខ្ញុំព្រងើយ បណ្តោយឲ្យគេបង្អាប់ដល់ព្រះកិត្តិយសរបស់ព្រះករុណាឡើយ បានជាយើងខ្ញុំផ្ញើសំបុត្រនេះមក ទូលដល់ព្រះករុណាថ្វាយទ្រង់ជ្រាបផង